- គេហទំព័រ ប៊ែនលី ធីវីញូសិ៍
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentleytvnews.com មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...

Breaking

Post Top Ad

Your Ad Spot

ប្លង់នៃចំណុចចាប់ផ្តើមគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ​ តម្លៃ២៤៥លានដុល្លារ តភ្ជាប់​ពី​ចំណុច​ (ផ្សាររាត្រី-ជ្រោយចង្វារ,ជ្រោយចង្វារ-អរិយក្សត្រ) ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៦ ខាងមុខនេះ។

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាស្ពានប្រភេទបេតុងខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លងប្រភេទ A/C ទទឹងស្ពានមានប្រវែងសរុប ២៧,៥ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ៣ម៉ែត្រ, ល្បឿនអតិបរមា៨០ គ.ម/ម៉ោង។

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ឆ្លងកាត់ទន្លេសាប ស្ពានទី១៖ (ចំណុចចាប់ផ្តើមពីម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង១,១៩គ.ម និងស្ពានទី២៖ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ៣៨០ ឃុំអរិយក្សត្រ (ក្រុងល្វាឯម/ខេត្តកណ្តាល) មានប្រវែង១,១៨គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ៣៨០ មានប្រវែង១,១៧គ.ម។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៥ឆ្នាំ ២ខែ(៦២ខែ) និងរយៈពេលសាងសង់ចំនួន ៣ឆ្នាំ ៩ខែ(៤៧ខែ)៕

👉 MORE ABOUT US: Facebook | Telegram | TikTok | Twitter |





 

No comments:

Post a Comment

Pages