- គេហទំព័រ ប៊ែនលី ធីវីញូសិ៍
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentleytvnews.com មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...

Breaking

Post Top Ad

Your Ad Spot

មានបងប្អូនសួរច្រើនពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរមេគង្គចំនួន ៣ខ្សែ ខាងកោះដាច់ នឹងកោះតាង! ខណៈស្ពានមិត្តភាពកម្ពុជា-កូរ៉េ បើកការដ្ឋានសាងសង់ឆ្នាំក្រោយ?

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន៣ ក្នុងនោះរួមមានស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង ១០៤៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារ ដែលត្រូវបានសិក្សាបឋមនៅក្នុងអាណត្តិ នាយករដ្ឋមន្ដ្រី នីតិកាលទី៦ បច្ចុប្បន្នគម្រោងត្រូវបានសិក្សាឡើងវិញដោយក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងអាណត្តិនាយករដ្ឋមន្ដ្រី នីតិកាលទី៧ សម្តេចបវរធិបតី។

ដើម្បីតភ្ជាប់គម្រោងផ្លូវខ្សែក្រវាត់ទី៣ ត្រើយខាងកើតដែល មានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ នឹងសាងសង់ជាផ្លូវ ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ នៃចំនុចចាប់ផ្តើមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៦ រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង៕

👉 MORE ABOUT US: Facebook | Telegram | TikTok | Twitter |



 

No comments:

Post a Comment

Pages