- គេហទំព័រ ប៊ែនលី ធីវីញូសិ៍
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentleytvnews.com មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...

Breaking

Post Top Ad

Your Ad Spot

គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការស្ថាបនាសាងសង់ គំរោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ដែលមានអានុភាព ៨០មេហ្កាវ៉ាត់ សម្រេចបានប្រមាណ ៦៥%ហើយ។

គំរោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលស្ថិតតាមបណ្តោយដងស្ទឹងពោធិ៍សាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ អនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. ធ្វើការសាងសង់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩កន្លងទៅ។ ដែលជាការវិនិយោគ៣ប្រទេសរួមគ្នា រវាងក្រុមហ៊ុនកូរ៉េ ចិន និងជប៉ុន ហើយម្ចាស់ដើមរបស់គំរោងនេះ គឺជាប្រជាជនកម្ពុជា។

ដោយសារតែមានការកកស្ទះ ដល់ដំណើរការទុនវិនិយោគហិរញ្ញប្បទានផង និងដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ផងនោះ គំរោងនេះត្រូវបានសាងសង់យឺតពេល និងត្រូវបានចាប់ផ្តើមដំណើរការសាងសង់ឡើងវិញនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ស្ថាបនាបានចន្លោះពី៦០ ទៅ៦៥%ហើយ។ គំរោងនេះត្រូវបានកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់នៅខែវស្សា និងបង្កើនទឹកស្អាតឱ្យបានល្អ សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង៕

——————————————————







 

No comments:

Post a Comment

Pages